Happy PPML Anniversary 28th

ក្រុមហ៊ុនភ្នំពេញមេឌីយ៉ា ចំកាត់ ហៅកាត់ថា PPML បានប្រារព្ធពិធីអបអរខួប ២៨ឆ្នាំ របស់ខ្លួននៅសណ្ឋាគារ Rosewood Phnom Penh កាលពីល្ងាចថ្ងៃ ព្រហស្បត្តិ៍ ទី ២៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ។

28th

ក្រុមហ៊ុន PPML ជាក្រុមហ៊ុនផ្ដល់សេវាផ្សព្វផ្សាយពាណិជ្ជកម្ម Out-Of-Home (OOH) ឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ដោយលោក ឌុក ឌៀន ដែលជាអគ្គនាយកក្រុមហ៊ុន។ តាមរយៈបទពិសោធន៍ បូករួមនិងបច្ចេកវិទ្យាទំនើបលើការផ្គត់ផ្គង់ការផ្សព្វផ្សាយ ក្នុងសង្វាក់ផលិតកម្ម ធ្វើអោយ ក្រុមហ៊ុន PPML ឈរជើងនៅលំដាប់ថ្នាក់លេខមួយ ទូទាំងប្រទេសកម្ពុជាក្នុងវិស័យផ្សព្វផ្សាយ OOH រហូតទទួលបានពានរង្វាន់ផ្កាយមាសលើគុណភាពលំដាប់ថ្នាក់អន្តរជាតិ (International Gold Star for Quality Award)។

28th

ជាកិច្ចបើកកម្មវិធីនៃខួប២៨ឆ្នាំរបស់ក្រុមហ៊ុន PPML លោកអគ្គនាយកឌុក ឌៀន និងលោកស្រី អគ្គនាយិការ គួច ណាវី បានថ្លែងសន្ទរកថា ដោយលើកពីប្រវត្តិនិងបទពិសោធន៍រយៈពេល២៨ឆ្នាំក្នុងវិស័យផ្សព្វផ្សាយ ពាណិជ្ជកម្ម O.O.H ក៏ដូចជាបានយល់ច្បាស់ពីចក្ខុវិស័យ និងឆន្ទៈដ៏មោះមុត ដោយប្រកាន់ខ្ជាប់ក្នុងការបំរើលើវិស័យវិនិយោគដែលជាផលប្រយោជន៍ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។

28th

ក្នុងឱកាសដ៏មហោឡារិកនេះក៏មានការយាងនិងអញ្ជើញចូលរួមរបស់ សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងសំណាក់ភ្ញៀវកិត្តិយសនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងបណ្តាក្រុមហ៊ុនជាតិនិងអន្តរជាតិធំៗ ព្រមទាំងក្រុមហ៊ុន MEDIA និង Agencies ដែលជាដៃគូរសហការរបស់ក្រុមហ៊ុន PPML យ៉ាងច្រើនកុះករ ។

28th

ក្នុងពេលវេលាដ៏មានអត្ថន័យនេះ ក្រុមហ៊ុន PPML ក៏បានធ្វើការស្វាគមន៍ កញ្ញា Dewa Jessica Douk ដែលជាសិស្សឆ្នើម First Class Honour ទើបបញ្ចប់ការសិក្សាផ្នែក Digital Marketing ពី សាកលវិទ្យាល័យ University Of Greenwhich នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលជាកូនស្រីបង្កើតរបស់ លោកអគ្គនាយកក្រុមហ៊ុនផ្ទាល់ ហើយកញ្ញាបានត្រៀមខ្លួនរួចជាស្រេចមកធ្វើជា Managing Director របស់ក្រុមហ៊ុន PPML។

28th

កញ្ញាជាយុវជនជំនាន់ក្រោយដែលពោរពេញទៅដោយចំណេះ ជំនាញនិងសមត្ថភាពដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍនិងពង្រីកវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម Out-Of-Home ក៏ដូចជាវិស័យ Digital Marketing របស់ប្រទេសកម្ពុជានាថ្ងៃខាងមុខ។